ហេតុផលអ្វីខ្លះដែលអ្នកវិនិយោគគួរទិញដីនៅតំបន់ជាយក្រុង?

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ការវិនិយោគដីធ្លីដើម្បីរកផលចំណេញ ចាប់ផ្តើមានសកម្មភាពកំរើកឡើងវិញតិចៗ អាស្រ័យលើទីតាំង តម្លៃ និងសក្តានុពល​មូលដ្ឋាន។

    អ្នកជំនាញជាតិ អន្តរជាតិធ្លាប់បានលើកឡើងជារឿយៗថា ទីផ្សារដីធ្លី នៅពេលមានស្ថានភាពលំបាក អ្នកវិនិយោគមិនគួរវិនិយោគនៅតាមបណ្តាខេត្តឆ្ងាយៗទេ តែគួរវិនិយោគនៅក្នុងក្រុង និងតំបន់ជាយរាជធានីភ្នំពេញ។  ហេតុផលទាំងនោះមានដូចជា។

ជាតំបន់អភិវឌ្ឍន៍ល៉ឿន

    ដីជាយក្រុង ជាតំបន់មានការអភិវឌ្ឍលឿន ដោយសារគំរោងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល កំណើនប្រជាសាស្រ្ត(កំនើនប្រជាពល​រដ្ឋ) កំណើននគរូបនីយកម្ម និងផែនការពង្រីករាជធានីរបស់រដ្ឋាភិបាល។

កំណើនប្រជាសាស្រ្ត និងចំនួនប្រជាជនច្រើន

    ការវិនិយោគដីធ្លី គេមិនអាចធ្វើឡើងនៅតំបន់ដាច់ស្រយាល និងគ្មានប្រជាពលរដ្ឋរស់នៅនោះទេ ព្រោះសេដ្ឋកិច្ចកើតចេញពីប្រជាពលរដ្ឋ តំបន់ណាមានប្រជាពលរដ្ឋរស់នៅច្រើន សេដ្ឋកិច្ចតំបន់នោះនឹងមានភាពរីកចម្រើន និងមានចរន្តលំហូរសាច់ប្រាក់ល្អ។

ការវិភាជន៍ថវិកាជាតិស្ថិតក្នុងអាទិភាព

    ធម្មតា តំបន់ឬទីតាំងណាមួយ ដែលស្ថិតនៅកៀកនឹងរាជធានី តែងតែមានការយកចិត្តទុកដាក់ ពីអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលជាមុន ដោយសារវានៅកៀកនឹងភ្នែក និងច្រមុះរបស់ថ្នាក់ដឹកនាំជាតិ។

    ហេតុនេះ រដ្ឋាភិបាលនឹងវិភាជន៍ថវិកាជាតិ បានលឿននិងឆាប់រហ័ស ដើម្បីអភិវឌ្ឍន៍តំបន់ជាយរាជធានី ក្នុងន័យលើកកំពស់សេដ្ឋកិច្ចមូលដ្ឋានផង លើកស្ទួយមុខមាត់របស់ជាតិផង។

ហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់មុនគេ

    ហេដ្ឋារចនាសម្ព័ន្ឋដូចជាទឹកស្អាត ផ្លូវថ្នល់ បណ្តាញអគ្គិសនីនឹងទៅដល់តំបន់នោះមុនគេ ដោយសារជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងមានកំណើនប្រជាពលរដ្ឋជាប្រចាំផងដែរ។

    ហេតុនេះការវិនិយោគដីតម្លៃល្អ មានផ្លូវធំទូលាយ ជាតំបន់អភិ​វឌ្ឍន៍របស់រដ្ឋាភិបាល គួរតែជាជម្រើសអាទិភាព ដែលអ្នកវិនិយោគគួរពិចារណា៕

វិភាគដោយ យិន លាងគង់ សហស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia&​Cambodiafinancialtimes.com៕

LEAVE A REPLY

Please enter your comment!
Please enter your name here