ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយ សភាពាណិជ្ជកម្មកម្ពុជា-អាមេរិក ដែលមានសមាសភាពចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគម តំណាងសភាពានិជ្ជកម្មកម្ពុជា-អាមេរិក។

កិច្ចពិភាក្សារវាងភាគីទាំងពីរ បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១ បង្ហាញអំពីសមាសភាពថ្នាក់ដឹកនាំ សមាជិក និងតួនាទីរបស់សមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អាមេរិក។ ទី២ ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា។
ទី៣ បង្ហាញអំពីឱកាស និងសក្តានុពលនៃការវិនិយោគរវាងប្រទេសទាំពីរ ទី៤ ការបង្កើតឱកាស កិច្ចសហប្រតិបត្តិការពានិជ្ជកម្ម និងការវិនិយោគរួមគ្នា៕