លោកយិន លាងគង់ផ្ញើរសារជូនពរស្រ្តីទី១របស់កម្ពុជាក្នុងទិវាអន្តរជាតិនារី៨ មិនា

0

ដោយៈ សហសេវិក

ភ្នំពេញៈ លោកយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyareea.asia & Cambodiafinancialtimes.com បានផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឬឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”។

នៅសារលិខិតជូនពររបស់លោកយិន លាងគង់បានបញ្ជាក់នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យ ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លាបំផុត ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ឥតឧបមានៃការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបតាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិ​ទ្ធពរជ័យ សិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ”។

ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះគំរូវីរភាព ដ៏ឆ្នើមរបស់លោកជំទាវបណ្ឌិត ដែលខិតខំប្រឹងប្រែង លះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតីដ៏ឈ្លាសវៃប្រកប​ដោយគតិបណ្ឌិតក្នុងការបំពេញបេសកកម្ម ជាប្រវត្តិសាស្ត្រលើវិស័យមនុស្សធម៌ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការ នយោបាយឡើយ។

ជាងនេះទៅទៀតលោកជំទាវបណ្ឌិត ជាកុលស្ត្រីដ៏ឆ្នើមមួយរូប ជាឧត្តមភរិយាដ៏ប្រពៃថ្លៃថ្លា និងជាមាតាប្រកបដោយចរិយាធម៌ដ៏ប្រសើ​រក្រៃលែង មានស្នាដៃ និងគំនិតឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ​សមាគមកាយឫទ្ធិនារីកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការងារ មនុស្សធម៌ ប្រកបដោយគុណធម៌និងសប្បុរសធម៌ ជួយដោះស្រាយទុក្ខលំបា​កជូនប្រជាពលរដ្ឋរងគ្រោះគ្រប់រូប គ្រប់ទីកន្លែងទូទាំងប្រទេស និងបានខិតខំលើកកម្ពស់សមភាពយេនឌ័រ សីលធម៌សង្គម គុណតម្លៃស្ត្រី និងតម្លៃ គ្រួសារ ដែលជាគំរូវីរភាពដ៏ប្រពៃសម្រាប់ស្ត្រីគ្រប់រូប។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here