តើការជួលអាផាតមុិននៅតាមបណ្តាទីក្រុងធំៗនៅក្នុងតំបន់អាសុីមានតម្លៃដូចម្តេច?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Global Property Guide បានរាយការណ៍ឱ្យដឹងថា ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោល(one-bedroom)នៅរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងមានតម្លៃ៣.៥០០ដុល្លារក្នុងមួយខែ។តួលេខនេះមានកម្រិតខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាសុី។

តួយ៉ាង ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅទីក្រុងហុងកុងនៃប្រទេសចិនមានតម្លៃ២.១០០ដុល្លារក្នុងមួយខែ ខណៈការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅក្នុងទីក្រុងតៃបុិនៃកោះតៃវ៉ាន់មានតម្លៃចំនួន៨៥៥ដុល្លារក្នុងមួយខែ។

ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនមានតម្លៃ៧៧៨ដុល្លារក្នុងមួយខែ។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយពីក្រុមហ៊ុន Global Property Guide។

ការជួលអាផាតមុិនដែលមានបន្ទប់គេងទោលនៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុនមានតម្លៃប្រមាណ៧០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

ផ្ទុយទៅវិញ ការជួលអាផាតមុិន ដែលមានបន្ទប់គេងទោលនៅក្នុងទីក្រុងបុមបៃ (Mumbai) នៃប្រទេសឥណ្ឌាមានតម្លៃសមរម្យជាងគេបំផុតនៅក្នុងតំបន់អាសុី ដោយមានតម្លៃចំនួន៣៦០ដុល្លារអាមេរិកក្នុងមួយខែ។

ក្រុមហ៊ុន Global Property Guide ជាក្រុមហ៊ុនស្រាវជ្រាវ និងវិភាគទីផ្សារអចលនទ្រព្យ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីតាលីន (Tallinn)របស់ប្រទេសអេស្តូនី។

ក្រុមហ៊ុននេះធ្វើការប្រមូលចងក្រងនូវទិន្នន័យពីបណ្តាប្រទេសនានាជាង៨០ប្រទេស និងជាង៤០០ទីក្រុងនៅទូទាំងទ្វីបអឺរ៉ុប ទ្វីបអាស៊ី ទ្វីបមជ្ឈិមបូព៌ា និងទ្វីបអាមេរិកឡាទីន៕ប្រភព: Vnexpress & Global Property Guide៕

LEAVE A REPLY

Please enter your comment!
Please enter your name here