ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន PTT Oil & Retail Business Public Limited (OR) បានតែងតាំងលោក M.L. Peekthong Thongyai ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន។
ក្រុមហ៊ុននេះបានកំណត់គោលដៅ សម្រាប់កំណើនជាយុទ្ធសាស្ត្រនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តោតលើការពង្រីកទីផ្សារថាមពល និងការលក់រាយនៅកម្ពុជា។
-->
ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន OR ត្រូវបានកំណត់ ដើម្បីពន្លឿនការផ្លាស់ប្តូររបស់ខ្លួន ទៅជាមហាអំណាចក្នុងតំបន់ ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល និងយុទ្ធសាស្រ្តវិនិយោគ ប្រកបដោយនិរន្តរភាព ដើម្បីជំរុញការបង្កើតគុណតម្លៃរយៈពេលវែង។
លោកM.L. Peekthong គឺផ្តោតលើសសរស្តម្ភស្នូលចំនួន៣៖ ការបំលាស់ទីដោយរលូន (Seamless Mobility), គ្រប់របៀបរស់នៅ (All Lifestyles) និងការពង្រីកទីផ្សារសកល (Global Market Expansion) ហើយប្រទេសកម្ពុជា កំពុងក្លាយជាទីផ្សារមួយដ៏សំខាន់នៅក្នុង យុទ្ធសាស្ត្រកំណើនជាអន្តរជាតិរបស់OR ។
ក្រុមហ៊ុនOR មានគោលដៅពង្រឹងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធថាមពលរបស់ថៃ និងកម្ពុជា ខណៈដែលការរួមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺដើម្បីបំពេញតម្រូវការ និងអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ដែលកំពុងកើនឡើងនៅក្នុងតំបន់។

ពង្រីកវត្តមានរបស់ORនៅកម្ពុជា
ជាមួយនឹងកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការកើនឡើងនៃតម្រូវការថាមពល ក្រុមហ៊ុនOR កំពុងស្វែងរកយ៉ាងសកម្មនូវឱកាសវិនិយោគ ដើម្បីពង្រីកការបោះជំហានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនកំពុងស្វែងរកភាព ជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតស្ថានីយ៍សេវាកម្មថ្មីៗ ដំណោះស្រាយថាមពលជំនួស និងអាជីវកម្មលក់រាយ ដោយពង្រឹងវត្តមានរបស់ខ្លួននៅក្នុងវិស័យប្រេងឥន្ធនៈ EV និងF&B របស់កម្ពុជា។
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍នៅក្នុងការវិ
និយោគ
ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការប្រកួតប្រជែងទីផ្សារ
ក្រុមហ៊ុន OR កំពុងពន្លឿនយុទ្ធសាស្ត្រ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ខ្លួន។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមហ៊ុនOR កំពុងណែនាំប្រព័ន្ធទូទាត់ ដោយមិនប្រើសាច់ប្រាក់ (cashless payment systems) ភាពវៃឆ្លាតនៃអាជីវកម្មដែល ជំរុញដោយ AI (AI-driven business intelligence) និងការវិភាគទិន្នន័យ (real-time data analytics) នៅក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។
ក្រុមហ៊ុនក៏បានអនុវត្តន៍ ការប្រើប្រាស់កម្មវិធីSAPS/4 H ANA ដោយធ្វើឱ្យវាក្លាយជាក្រុមហ៊ុនប្រេងឥន្ធនៈ និងលក់រាយដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេក វិទ្យានេះសម្រាប់ការធ្វើទំនើបកម្មឌីជីថលសហគ្រាសឱ្យកាន់តែទូលំទូលាយ។
ការពង្រីកវិសាលភាព យុទ្ធសាស្ត្រកំណើនជាអន្តរជាតិ
ការពង្រីករបស់ OR ទៅកាន់ប្រទេសកម្ពុជា ឡាវ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន អូម៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសបារ៉ែន បានឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយជាអ្នកឈានមុខគេ នៅក្នុងពិភពលោកក្នុងអាជីវកម្មប្រេងឥន្ធនៈ និងលក់រាយ។
ជាមួយនឹងស្ថានីយប្រេងឥន្ធនៈ PTT ចំនួន៤១១កន្លែង និងហាងកាហ្វេ Café Amazon ចំនួន៣៨២កន្លែង។ ឥឡូវនេះកំពុងដំណើរការនៅទូទាំង ទីផ្សារអាស៊ីអាគ្នេយ៍សំខាន់ៗ ហើយក្រុមហ៊ុន OR នៅតែបន្តពង្រឹងវត្តមានរបស់ខ្លួនក្នុងតំបន់ ខណៈពេលដែលជំរុញកំណើន និងនវានុវត្តន៍ប្រកបដោយនិរន្តរភាព។
កម្ពុជាកំពុងលេចធ្លោក្លាយជាទីផ្សារដ៏សំខាន់ ដោយមានស្ថានីយ៍ប្រេង PTT ចំនួន១៨៣ និងហាងកាហ្វេCafé Amazon ចំនួន២៤៨ ហាង ខណៈដែលប្រទេសហ្វីលីពីនមានស្ថានីយប្រេង PTT ចំនួន ១៧០ និងប្រទេសឡាវចំនួនស្ថានីយ៍ប្រេង PTT ចំនួន ៥៨។ យីហោកាហ្វេ Café Amazon របស់ក្រុមហ៊ុនOR ផ្តល់បទពិសោធន៍នៃការញុំាកាហ្វេលំដាប់ខ្ពស់ បានបន្តរីកចម្រើនជាអន្តរជាតិ ដោយពង្រឹងវត្តមានរបស់OR នៅក្នុងទីផ្សារដែលមានសក្តានុពលខ្ពស់។
ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាឱ្យកាន់តែរឹងមាំ
ក្រុមហ៊ុនOR មើលឃើញថា ប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ការពង្រីកវត្តមានរបស់ខ្លួន នៅក្នុងតំបន់ ហើយលោក M.L. Peekthong បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការ និងការវិនិយោគឆ្លងព្រំដែនមួយនេះ។
លោក M.L. Peekthong Thongyai បានមានប្រសាសន៍ថា ខណៈកម្ពុជា កំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ នៅក្នុងតំបន់ ក្រុមហ៊ុន OR ប្តេជ្ញាគាំទ្រដល់កំណើនរបស់ខ្លួន តាមរយៈការវិនិយោគជាយុទ្ធសាស្រ្ត នវានុវត្កន៍ និងការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព។
លោកបានបន្តថា យុទ្ធសាស្ត្ររបស់យើងគឺ “ពួកគេរីកចម្រើន” “យើងរីកចម្រើន” (They Grow, We Grow) ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើង សម្រាប់ភាពរុងរឿងទៅវិញទៅមក និងភាពជោគជ័យយូរអង្វែងនៅក្នុងទីផ្សារកម្ពុជា”៕
