ក្រុមមន្រ្តីបើកកិច្ចប្រជុំពាក់ព័ន្ឋវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបានចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលការងារសម្រាប់ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍ​នភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ស.រ.ជ. ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤កាលពីថ្ងៃទី១០ មិនា។

កិច្ចប្រជុំនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ និងទិន្នន័យនានានៅក្នុងសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤ សំដៅឱ្យមានភាពត្រឹមត្រូវសព្វជ្រុងជ្រោយ និងប្រកបដោយឯកសណ្ឋានភាព មុននឹងបន្តការងារជំហា​នបន្ទាប់ ក្នុងការរៀបចំបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី។

បន្ថែមពីនេះ អង្គប្រជុំក៏បានពិនិត្យពិភាក្សាផងដែរ ពាក់ព័ន្ធនឹងសមិទ្ធផលដែលសម្រេចបាន និងទិសដៅការងារបន្ទាប់របស់ គ.ស.រ.ជ. ដែលនឹងត្រូវអនុវត្តបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here