អ្នកជំនាញៈដីធ្លីក្នុងរង្វង់៣០គីឡូម៉ែត្រនៅមានឱកាសចំណេញ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកជំនាញ និងជាអ្នកអភិវឌ្ឈន៍លេចធ្លោមួយរូបបានលើកឡើងថា ដីធ្លីស្ថិតក្នុងរង្វង់៣០គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ នឹងមានឱកាសឡើងថ្លៃខ្ពស់ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។

    ប្រធានសម្ព័ន្ឋក្រុមហ៊ុនSAM SN Groupអ្នកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ការវិនិយោគដីធ្លីនៅជុំវិញរាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រ នឹងមានឱកាសចំណេញខ្ពស់នៅក្នុងរយៈពេល១០ខាងមុខ។

-->

    អ្នកឧកញ៉ាបន្តថា “នៅរយៈពេល១០ឆ្នាំខាងមុខ រាជធានីភ្នំពេញកាន់តែរីក ចំនួនប្រជាពលរដ្ឋកើនឡើង ការអភិវឌ្ឍន៍នឹងកាន់តែសកម្ម ហេតុនេះដីធ្លីស្ថិតក្នុងទីតាំងខាងលើ នឹងមានឱកាសរីកចម្រើន និងទទួលបានផលចំណេញ បើអ្នកវិនិយោគពីពេលបច្ចុប្បន្ននេះ”។

    រាជរដ្ឋាភិបាល និតិកាលទី៦ បានដាក់ចេញផែនការមេពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រការ៉េ ដោយគិតចេញពីអ័ក្សវត្តភ្នំ។

    ទោះជាយ៉ាងណាផែនការនេះ អាចត្រូវបានផ្លាស់ប្តូរនៅភាគខាងកើតរាជធានីភ្នំពេញ ដោយរដ្ឋាភិបាលបង្កើតក្រុងអរិយក្សត្រ ចំណុះឲ្យទឹកដីខេត្តកណ្តាល និងបង្កើតទីក្រុងឧត្តុងម៉ែជ័យ ដែលស្ថិតនៅភាគខាងលិច រាជធានីភ្នំពេញ៕