កម្ពុជាមានចំណុចទាក់ទាញចំនួន៧ចំណុច អំណោយផលដល់ការទាក់ទាញអ្នកធុរកិច្ចអន្តរជាតិ

0

ដោយៈ សូរិយា

    ភ្នំពេញៈ លោកសាយ សំអាល់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងនូវសក្តានុពលចំនួន៧ចំណុច ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាទីតាំងពេញនិយមសំរាប់អ្នកវិនិយោគអន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងពិធីមួយដែលរៀបចំនៅរាជធានីភ្នំពេញកាលពីថ្ងៃម្សិលម៉ិញនេះ។

លោកសាយ សំអាល់បានបន្តថា “ប្រទេសកម្ពុជា ជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិនបរទេស”។

លោកបានលើកឡើងថា មានកត្តាចំនួន៧ ដែលអំណោយផល និងទាក់ទាញចំណាប់អារម្មណ៍ អ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា ក្នុងនោះ រួមមាន៖

ទី១. សន្តិភាព ស្ថេរភាពនយោបាយ

ទី២ ច្បាប់នៃការវិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល

ទី ៣. រាជរដ្ឋាភិបាលជំរុញការវិនិយោគ

ទី៤. ការផ្សារភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជាទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាពប្រសើរឡើង។

ទី៥. ប្រព័ន្ធហិរញ្ញវត្ថុមានស្ថេរភាពទាំងប្រាក់រៀល និងដំណើរការរបស់ប្រព័ន្ធធនាគារ និងប្រព័ន្ធទាំងមូល។

ទី ៦. ការបង់ពន្ធមានភាពអនុគ្រោះ និងធូរស្រាលជាង បើធៀបនឹងប្រទេសដទៃទៀត

ទី៧. អ្នកវិនិយោគដែលមិនមានសញ្ជាតិកម្ពុជា អាចធ្វើការជួលរយៈពេលវែង។

លោកសាយ សំអាល់បានបញ្ជាក់ទៀតថា “ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យកម្ពុជា ជាកន្លែងដ៏ល្អសម្រាប់អ្នកវិនិយោគអាមេរិក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here