អ្នកជំនាញអន្តរជាតិៈភាពរឹងមាំនៃទីផ្សារអចលនវត្ថុនៅកម្ពុជាពឹងផ្អែកកាន់តែខ្លាំងលើវិនិយោគិនបរទេស

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា ស្ថានភាពទីផ្សារអចលនវត្ថុនៅកម្ពុជា ទោះមានសញ្ញាប្រសើរឡើងតិចតួចក្តី ប៉ុន្តែឧស្សាហកម្មនេះ ត្រូវពឹងផ្អែកលើវិនិយោគិនអន្តរជាតិកាន់តែខ្លាំង។

    នាយកប្រតិបត្តិក្រុមហ៊ុនPropnex Cambodia លោកAlan Neoបានលើកឡើងថា ទីផ្សារបានចាប់ផ្តើមប្រែប្រួល ដែលស្ថានភាពនេះ បានកើតមាននៅជុំវិញពិភពលោក មិនមែនតែកម្ពុជាទេ ដែលការអភិវឌ្ឍនិងការទិញ លក់ក្នុងវិស័យនេះ ត្រូវពឹងផ្អែកលើវិនិយោគិនពីបរទេស និងលំហូរចូលនូវអ្នកវិនិយោគអន្តរជាតិ។

-->

 

    លោកបន្តថា “ទីផ្សារអចលនទ្រព្យនៅកម្ពុជា ក្នុងរយៈពេលពីរ បីឆ្នាំខាងមុខ នៅតែពឹងផ្អែកខ្លាំងលើអ្នកវិនិយោគអន្តរជាតិ”។ លោកបន្តថា “គំរោងខុនដូភាគច្រើន ពឹងផ្អែកលើអ្នកទិញមកពីបរទេស ជាជាងពឹងផ្អែកលើអ្នកទិញក្នុងស្រុក”។

    លោកAlan Neoបានបន្តថា នៅឆ្នាំ២០២៥នេះ មានសញ្ញាប្រសើរឡើងតិចតួចពីអ្នកវិនិយោគក្នុងស្រុក ប៉ុន្តែឧស្សាហកម្មដែលត្រូវកាមូលធនដ៏ធំនេះ មិនអាចងាកចេញពីវិធីសាស្រ្ត ទាក់ទាញអ្នកវិនិយោគអន្តរជាតិឡើយ៕