ក្រសួងកំពុងរៀបចំឯកសារមហាសង្រ្កានចុះក្នុងបញ្ជីរបេតិកភ័ណ្ឌ នៃមនុស្សជាតិរបស់យូណេស្កូ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្ដីពី “ការរៀបចំឯកសារមហាសង្រ្កាន្តចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ”។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាសាលានេះ មានការចូលរួមពីលោក លោកជំទាវ លោក លោកស្រី មកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រះសង្ឃ មន្ទីររាជធានី-ខេត្ត អ្នកស្រាវជ្រាវ អង្គការសមាគម និងតាអាចារ្យ លោកតា លោកយាយ ដែលតំណាងសហគមន៍ ចំនួនប្រមាណ ១៧០អង្គ/នាក់ ដើម្បីផ្តល់ការគាំទ្រ ពិភាក្សាយោបល់ និងផ្តល់ធាតុចូលបន្ថែម សម្រាប់ឲ្យការរៀបចំឯកសារនេះឲ្យកាន់តែទូលំទូលាយ ពេញលេញ រឹងមាំ និងទទួលបានជោគជ័យ។

ជាមួយគ្នានេះ ផ្សារភ្ជាប់នឹងពិធីមហាសង្រ្កានដដែលនេះ លោកហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ចូលរួមពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីដើមខែមិនាផងដែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពីធីប្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត”នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។

ពិធីប្រុងពលីនេះ អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្ដម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តំណាងក្រុមការងាររៀបចំ សិស្សានុសិស្សជាច្រើននាក់ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here