ក្រុមមន្រ្តីចុះពិនិត្យគម្រោងស្ថាបនាស្ពានថ្មីស្ពានបេតុងស្ទឹងឆ្វេងនៅខេត្តកំពង់ចាម

0

ដោយៈ និស្ស័យ

    កំពង់ចាមៈ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកលឹម ស៊ីដេនីន បានដឹកនាំគណប្រតិភូ អញ្ជើញប្រារព្វពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី សាងសង់ស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

គម្រោងដែលស្ថាបនាពេលនេះ រួមមាន ស្ពានបេតុងសរសៃដែកប្រវែង៨៤ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាផ្លូវសងខាងក្បាលស្ពានប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង២៨៧ម៉ែត្រ ទទឹង៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម១ម៉ែត្រសងខាង ហើយគ្រោងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល១ឆ្នាំ។

គោលបំណងនៃការស្ថាបនានេះធ្វើឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សក្នុងតំបន់នោះ ឱ្យមានភាពងាយស្រួល និងសុវត្ថិភាព៕​

LEAVE A REPLY

Please enter your comment!
Please enter your name here