រដ្ឋាភិបាលគ្រោងនឹងលើកអង់តែនទូរទស្សន៍ទួលគោក ទៅកាន់តំបន់ជាយក្រុងនាពេលខាងមុខ

1

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាដំណឹងរីករាយមួយ សម្រាប់ប្រជាពលរដ្ឋនៅតំបន់ទួលគោក ដោយរដ្ឋាភិបាលគ្រោងនឹងរុះរើ “អង់តែន”ទូរទស្សន៍ទួលគោក ទៅកាន់តំបន់ជាយរាជធានីភ្នំពេញ។

    ប្រភពពីមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាលនឹងលើកអង់តែនទូរទស្សន៍ទួលគោក ដើម្បីយកទៅដាក់នៅតំបន់ជាយរាជធានី ជាតំបន់ដែលរដ្ឋាភិបាលនឹងរៀបចំសួនច្បារ និងកន្លែងកំសាន្តសម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ។

    ទោះបីជាយ៉ាងណា មន្រ្តីរូបនោះមិនបង្ហើបឲ្យដឹងពីតំបន់ដែលត្រូវយកអង់តែនទូរទស្សន៍ទៅដាក់ និងអភិវឌ្ឍន៍នៅតំបន់ណានៅឡើយទេ។ គេហទំព័រPropertyarea.asia នឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះជូននាពេលឆាប់ៗខាងមុខនេះ។

    មន្រ្តីដដែលបានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលគ្រោងវិនិយោគទឹកប្រាក់ប្រមាណ៥០លានដុល្លារ ដើម្បីបង្កើតរមណីយដ្ឋានលំហែរកាយថ្មីមួយ ដើម្បីឲ្យពលរដ្ឋមានកន្លែងលំហែរ និងជម្រុញទាក់ទាញការអភិ​វឌ្ឍនៅជាយរាជធានីភ្នំពេញ។

    ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោក  យិន លាងគង់បានមានប្រសាសន៍ឲ្យដឹងជារឿយៗថា តំបន់ជាយរាជធានីភ្នំពេញ ជាតំបន់ដែលងាយទទួលបាន គំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដោយសារជាតំបន់មានមនុស្សរស់នៅច្រើន មានហេដ្ឋារចនាសម្ព័ន្ឋខ្វែងខ្វាត់ ងាយស្រួលរៀបចំអភិវឌ្ឍន៍ មានមនុស្សរស់នៅច្រើន ដែលងាយនឹងទទួលបានការអភិវឌ្ឍផ្នែកនគរូបនីយកម្ម។

    លោកបន្តថា “តំបន់ជាយរាជធានី នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងមានការអភិវឌ្ឍលឿន និងទាក់ទាញ ដែលនឹងធ្វើឲ្យទីផ្សារដីធ្លីកំរើកឡើងវិញយ៉ាងឆាប់រហ័ស”៕

1 COMMENT

  1. តំបន់អង់តែនទួលគោក គួរទទួលបានការអភិវឌ្ឍអោយប្រសើរនោះគឺល្អហើយ តែមិនគួរ/មិនត្រូវរុះរើអង់តែនទូរទស្សន៍ចេញនោះទេ ព្រោះទីនោះមានឈ្មោះ មានប្រវត្តិសាស្រ្តថា រង្វង់មូលអង់តែនទួលគោក ។ បាត់អង់តែនទួលគោកដូចបាត់ព្រលឹងសំរាប់តំបន់ ។ តំបន់រង្វង់មូលអង់តែនទួលគោកនេះបើរៀបចំភ្ជាប់រង្វង់មូលបានល្អ នឹងក្លាយជាតំបន់ដែលមានរង្វង់ធំជាងរង្វង់ Arc de Triumphs ក្រុង Paris របស់បារាំងទៅទៀត ហើយជាការបំពេញបង្រ្គប់ប្លង់មេរាជធានីភ្នំពេញ ដែលត្រូវបានផ្តល់តំរុយតាំងពីរាប់ទស្សវតមកហើយ ។

    មានអ្នកបានគិតគូរអំពីការរៀបចំអភិវឌ្ឍតំបន់រង្វង់មូលអង់តែនទួលគោកអោយបានល្អប្រសើរនោះយូរមកហើយ នៅឡើយតែការយល់ព្រមពីថ្នាក់លើ ។

LEAVE A REPLY

Please enter your comment!
Please enter your name here