ដោយៈ គង់ សូរិយា
ភ្នំពេញៈ របាយការណ៍បញ្ជាក់ថា អ្នកធុរកិច្ចចិនបានឈរចំណាត់ថ្នាក់លេខ១ ក្នុងការវិនិតយោគនៅកម្ពុជា រយៈពេល៨ឆ្នាំជាប់ៗគ្នា ជាមួយគ្នានឹងការរំពឹងថា ភ្ញៀវទេសចរណ៍ចិននឹងមកទស្សនាកម្ពុជាឆ្នាំនេះ នឹងកើនដល់ជាង១លាននាក់។
លោក លីវ ស៊ាវគ័ង ប្រធាននិងអនុប្រធាន សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងវេទិកាពិភាក្សាសារព៍ត៌មាន លើប្រធានបទ(ទំនាក់ទំនងកម្ពុជា-ចិន)ក្នុងបរិបទថ្មី នារសៀលថ្ងៃទី០៧មេសានេះ ក្នុងរាជធានីភ្នំពេញ។
-->

ជាមួយនឹងព័ត៌មានដ៏ល្អនេះ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន គូសបញ្ជាក់ច្បាស់ថា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជិនពីង និងមកកាន់ប្រទេសកម្ពុជា នាថ្ងៃទី១៧ និង ១៨ ខែមេសា ខាងមុខនេះ ក្រោយចូលឆ្នាំខ្មែរខាងមុខនេះ។
បើតាម លោកសយ សុភាពប្រធានសមាគមសារព័ត៌មានកម្ពុជា ចិនបានលើកឡើងថា វត្តមានរបស់លោក ប្រធានាធិបតីចិន នៅកម្ពុជា និងបង្ហាញពីទំនាក់ទំនងជាប្រពៃណី និងចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៍ជិតស្និត រឹងម៉ាំយូអង្វែង រវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំង២ ដែលត្រូវបានពូនជ្រុំ ដោយព្រះបរនរតនកោដ្ឋនិងលោកប្រធានម៉ៅ និងបន្តដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ នៃប្រទេសទាំង២ និងបន្តកាន់តែរឹងម៉ាំ និងឈានដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្លាយជាទំនាក់ទំនងដែកថែប ក្នុងសម័យតេជោសែន ហើយត្រូវបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

យ៉ាងណា បើតាមលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាល ក៏ដូចជា លោកផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកមតិសាធារណ: និងលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាវាគ្មិននៃវេទិកានេះ ក៏បានលើកបង្ហាញដែរថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងគោលគំនិត នៃសហគមន៍វាសនារួមកម្ពុជា-ចិន បាននាំមកនូវសុខមាលភាពពិតប្រាកដ្ឋ របស់ប្រជាជនកម្ពុជា។
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសចិន បានរក្សាតំណែង ជាប្រទេសវិនិយោគធំជាងគេបំផុត ក្នុងរយ:ពេល៨ឆ្នាំជាប់ៗគ្នារបស់កម្ពុជា។

របាយការណ៍បានបង្ហាញថា ត្រឹមឆ្នាំ២០២៤ ការវិនិយោគរបស់ចិន នៅកម្ពុជាឈានដល់២.៨៦ពាន់លានដុល្លារអាមេរិច ដែលស្មើនឹង៤៣% នៃការទាក់ទាញ វិនិយោគបរទេសសរុបរបស់កម្ពុជា។
ជាមួយគ្នានេះ លោកជំទាវហ៊ុន ដានីរដ្ឋលេខសធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងផងដែរថា ចំនួនភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងនៅអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍ចិនបានកើនឡើងខ្ពស់នាពេលក្រោយមកជាបន្តបន្ទាប់ និងរំពឹងថា ភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជានឹងកើនដល់ជាង១,២លាននាក់នៅឆ្នាំ២០២៥នេះ ខណៈមានការរំពងឹថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ កើនឡើងដល់ជាង៧លាននាក់នៅឆ្នាំនេះ៕
