កម្ពុជានឹងទាញបានសក្តានុពលពីការពង្រីកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways មកកាន់តំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្ស British Airways របស់ប្រទេសអង់គ្លេស គ្រោងនឹងពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់ខ្លួន ជាមួយនឹងការចាប់ផ្តើមបើកដំណើរការឡើងវិញនូវផ្លូវហោះហើរមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាសុីហ្វិក។

ចំណាត់ការនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់ ប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម។

ខណៈពេលតម្រូវការនៃការធ្វើដំណើរនៅលើពិភពលោកងើបឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត ការវិលត្រឡប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways ត្រូវបានគេរំពឹងថា នឹងជំរុញវិស័យទេសចរណ៍ក្នុងតំបន់ និងគាំទ្រការធ្វើដំណើរក្នុងគោលបំណងអាជីវកម្ម។

ក្រុមហ៊ុនអាកាសចរណ៍ British Airways គ្រោងបើកដំណើរការជើងហោះហើររបស់ខ្លួនរវាងប្រទេសអង់គ្លេស និងគោលដៅសំខាន់ៗនៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ និងបណ្តាប្រទេសអាស៊ាន។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Travel & Tour World។

បណ្តាប្រទេសសមាជិកអាស៊ាននានាដូចជាកម្ពុជា ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងវៀតណាម ត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកមធ្យោបាយនៃការធ្វើដំណើរតាមផ្លូវអាកាស និងបង្កើនការដោះដូរពាណិជ្ជកម្ម។

ផែនការជាយុទ្ធសាស្រ្តនេះសរបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways ដែលមានមូលដ្ឋាននៅទីក្រុងឡុងដិ៍ក្នុងការពង្រឹងការធ្វើដំណើរ និងពាណិជ្ជកម្មរវាងប្រទេសអង់គ្លេស និងគោលដៅសំខាន់ៗនៅតំបន់អាស៊ាន៕ប្រភព: Travel & Tour World៕

LEAVE A REPLY

Please enter your comment!
Please enter your name here