រដ្ឋមន្រ្តីក្រសួងដែនដីស្នើឲ្យមន្រ្តីពាក់ព័ន្ឋសម្រេចបញ្ចប់ការចុះបញ្ជីរដីធ្លី

0

ដោយៈ គង់ សូរិយា

    បាត់ដំបងៈ ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង ប្រជុំពិនិត្យសម្រេចលើបញ្ហាដីធ្លី ដែលនៅសេសសល់។

ដីធ្លីដែលនៅសេសសល់​មិនទាន់ចុះបញ្ជីរក្នុងខេត្តេរួមមាន

ទី១. វិវាទដីធ្លីក្នុងទីតាំងដីសម្បទានសង្គមកិច្ច ចំនួន១៣៧៨គ្រួសារ លើផ្ទៃដីទំហំ៩១១ហិកតា មានទីតាំងស្ថិតនៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង រួមមាន៖ ក. អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ ទំហំ ១៥៩ហិកតា។ ខ. ប្រជាពលរដ្ឋខ្វះខាត ទំហំ៧៥២ហិកតា។

ទី២. វិវាទដីធ្លីរវាងប្រជាពលរដ្ឋ២៨៨គ្រួសារ ជាមួយឈ្មោះ សង ថន (ស្លាប់), ឈ្មោះ ទន់ ប៊ុនធឿន, ឈ្មោះ ប៉ែន កិ, ឈ្មោះ យាយ វឿន និងឈ្មោះ លឹម និវឌ្ឍន៍ (ស្លាប់) លើដីទំហំ ៦១២ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

ទី៣. វិវាទដីធ្លីអតីតដីគម្រោងសួនច្បារ “ព្រែកព្រះស្តេច” ស្ថិតនៅភូមិចំការឫស្សី ភូមិ១៣មករា និងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ទី៤. វិវាទរវាងឈ្មោះ ចាន់ ហឿ ជាមួយឈ្មោះ លឹម ទាឡេង, ហែន ហឿន និងប្រជាពលរដ្ឋដណ្តើមសិទ្ធិលើដីទំហំ១៥៩ ហិកតា កើតឡើងក្នុងឆ្នាំ២០០៧ ស្ថិតនៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ទី៥. វិវាទដីធ្លីទំហំ២៧៨ហិកតា រវាងក្រុមគ្រួសារកងទ័ព តំណា​ងដោយឈ្មោះ សាន វាសនា, សំ មករា, និងឈ្មោះ មាឃ សារូ ជាមួយប្រជាពលរដ្ឋ ស្ថិតនៅឃុំដូនបា ស្រុកគាស់ក្រឡ។

ថ្នាក់ដឹកនៃរដ្ឋាភិបាលបានបង្ហាញសុទិដ្ឋិនិយមថា “យើងរំពឹងថា ខេត្តបាត់ដំបងនឹងបញ្ចប់ការចុះបញ្ជីដីធ្លី និងវិវាទជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here