Elite Estateផ្តល់សេវាកម្មទិញ លក់ ជួលអចលនទ្រព្យដំបូងគេដោយប្រើប្រាស់រូបបិយប័ណ្ណគ្រីបតូ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្របពេលរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យមានការជួញ ដូរ លើរូបបិយប័ណ្ណគ្រីបតូមួយចំនួន ជាមួយនេះក្រុមហ៊ុនElite Estate Co, Ltdបានប្រកាសផ្តល់សេវាកម្ម លើការទិញ លក់ អចលនទ្រព្យលើកដំបូងនៅកម្ពុជា។

    នាយកប្រតិបត្តិElite Estate Co, Ltdលោកទេព បញ្ញាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ការប្រកាសរបស់រដ្ឋាភិបាល លើការទទួលស្គាល់ និងអនុញ្ញាត្តឲ្យជួញដូរគ្រីបតូ ដែលមានច្រើនប្រភេទនៅលើទីផ្សារ ជាការសម្រេចចិត្តដ៏ឈ្លា​សវៃមួយ ដើម្បីទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

    លោកបញ្ជាក់ថា “ក្រុមការងាររបស់យើងបទពិសោធន៍ និងមានជំនាញលើរូបិយប័ណ្ណគ្រីវបតូ អស់រយ

ៈពេលជាង១០ឆ្នាំហើយ ដែលយើងអាចធ្វើការងារនេះបានដោយរលូន”។ លោកបន្តថា “យើងស្វា​គមន៍អ្នកវិនិយោគពីអន្តរជាតិ ដើម្បីបោះទុនវិនិយោគនៅទីនេះ ក្នុងន័យជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា”។

    លោកទេព បញ្ញាបានបន្តថា តាមពិតគំរោងខុនដូ និងអ្នកអភិវ​ឌ្ឍន៍អន្តរជាតិមួយចំនួន ដែលកំពុងអភិវឌ្ឍន៍គំរោងមួយចំនួន នៅកម្ពុជាបាននិងកំពុងទទួលយកគ្រីបតូ ដោយស្ងាត់ស្ងៀមរួចទៅហើយ ខណៈអ្នកនៅក្នុងវិស័យហិរញ្ញវត្ថុក្តី ប្រជាពលរដ្ឋកម្ពុជាទូទៅក្តី មិនទាន់បានយល់ឬប្រើប្រាស់រូបិយប័ណ្ណនេះឲ្យបានទូលំទូលាយនៅឡើយ។

    ជាមួយគ្នានេះ លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្តើមរៀនសូត្រ និងវិនិយោគលើវិស័យនេះ បានលើកឡើងផងដែរថា គ្រីបតូបាននិងកំពុងធ្វើបដិវត្តន៍ឧស្សាហកម្មហិរញ្ញវត្ថុលើពិភពលោក ជាក់ស្តែងប្រធានាធិបតីដូណាល់ ត្រាំ ដែលបានចូលកាន់ដំណែង នៅសេតវិមានកំពុងជម្រុញឧស្សាហកម្មនេះ។

    លោកបន្តថា អ្នកមាន ឬមហាសេដ្ឋីលើពិភពលោកច្រើនណាស់ បាននិងកំពុងវិនិយោគ និងកាន់កាប់រូបិយប័ណ្ណគ្រីបតូ ដែលពួកគេកំពុងស្វែងរកឱកាសវិនិយោគ លើគំរោងរបស់ពួកគេ ហេតុនេះការពង្រឹងបទបញ្ញត្តិនេះឲ្យបានលឿន និងទូលំទូលាយពីរដ្ឋាភិបាលកម្ពុជា មានសារៈសំខាន់ណាស់ ដើម្បីលើកស្ទួយវិស័យអចកនទ្រព្យ និងជម្រុញសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here