ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយសម្របជាមួយក្របខណ្ឌយុទ្ធសាស្រ្ដការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ៖ <<ការអប់រំ បរិស្ថាន សង្គម>> ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីសប្បុរសធម៌ “អាហារខ្ញុំ ការអប់រំខ្ញុំ អនាគតខ្ញុំ I My Food My Education My Future” ដល់សាលាបឋមសិក្សាភូមិកោះ ដែលមានសិស្សសរុបចំនួន ៥២នាក់ រួមទាំងលោគ្រូអ្នកគ្រូ ៣នាក់ ស្ថិតនៅក្នុងភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

-->
កម្មវិធីនេះមានគោលបំណងដើម្បីលើកកម្ពស់ការអប់រំតាមរយៈការគាំទ្រជាជំនួយឧបត្ថម្ភនូវសម្ភារសិក្សា និងអាហារ សម្រាប់សិស្សដែលជួបប្រទះការលំបាក ខណៈទាំងនេះគឺជាតម្រូវការចំបងបំផុតទីមួយសម្រាប់ការរស់រាន។ ជាមួយគ្នាសការីក៏បានដឹកនាំនូវសកម្មភាពមួយចំនួនដើម្បីបំផុសការគិតលើសារះសំខាន់នៃការអប់រំដល់ពួកគេដូចជា ១)សារលើកទឹកចិត្តឱ្យពួកគេបន្តការខិតខំប្រឹងប្រែងរៀនសូត្រ ២)ការបំផុសគំនិតឱ្យស្វែងរកនូវទេពកោសល្យដែលពួកគេមាន ព្រោះនឹងជួយពួកគេទៅសម្រេចក្ដីសុបិន្ត ៣)សកម្មភាពរីករាយគូររូប និងផាត់ពណ៌ ដែលជាជំនួយដល់ការលូតលាស់បញ្ញាស្មារតី។

សកម្មភាពទាំងអស់នេះគឺជាការទំនុកបម្រុងដោះស្រាយការលំបាក និងជាក្ដីសង្ឃឹមផ្ដល់ឱ្យពួកគេបន្តបាននូវការអប់រំដ៏ល្អ ព្រោះមានតែការអប់រំតែប៉ុណ្ណោះដែលអាចកែប្រែវាសនាជីវិតរបស់ពួកគេនាពេលបច្ចុប្បន្ននិងអនាគត ហើយពួកគេនឹងក្លាយជាធនធានកសាងប្រទេសជាតិ និងពិភពលោកដ៏អស្ចារ្យ៕

English Version:
Press Release
PENG HUOT GROUP ORGANIZES CHARITY EVENT “MY FOOD, MY EDUCATION, MY FUTURE” FOR KOH VILLAGE PRIMARY SCHOOL
Koh Kong, Cambodia – April 22, 2025 – In alignment with Peng Huot Group’s social work strategy framework, focusing on Education, Environment, and Society, Peng Huot Group has organized a charity event titled “My Food, My Education, My Future” for Koh Village Primary School. The school, located in Koh Village, Thma Donpov Commune, Thma Bang District, Koh Kong Province, has a total of 52 students and 3 teachers.
The event aims to promote education by providing essential study materials and food support to students facing hardships, addressing their most immediate needs for survival. Additionally, the event included various activities to emphasize the importance of education, such as:
- Encouragement Messages: Motivating students to continue their efforts in learning.
- Talent Exploration: Inspiring students to discover and develop their talents, helping them achieve their dreams.
- Fun Activities: Engaging in drawing and coloring activities to support mental and intellectual growth.
These activities are designed to alleviate difficulties and provide hope for a better education, as education is the key to transforming their lives now and in the future. A solid education will make these students valuable resources for building a better nation and world.
For more information, please contact: