ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា អគារ The 13 Hotel & Casino នៅទីក្រុងម៉ាកាវរបស់ប្រទេសចិន ដែលជាសណ្ឋាគារថ្លៃបំផុតមួយនៅលើពិភពលោក ត្រូវបានម្ចាស់បំណុលរបស់ខ្លួនប្រកាសដាក់លក់សារជាថ្មីម្តងទៀត។
ការសម្រេចចិត្តនេះបានធ្វើឡើង ស្របពេលដែលម្ចាស់បំណុលសង្ឃឹមថា នឹងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នៅក្នុងទីក្រុងម៉ាកាវ ដែលជាគោលដៅល្បែងស៊ីសងដ៏ធំបំផុតលំដាប់ពិភពលោក។
-->
អគារកម្ពស់២២នេះធ្លាប់ជាកម្មសិទ្ធិរបស់មហាសេដ្ឋីហុងកុងលោក Stephen Hung ដែលមានទីតាំងនៅសង្កាត់ Coloane ស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ាកាវ។

អគារ The 13 Hotel & Casino ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃចំនួន២,៤ពាន់លានដុល្លារហុងកុង (ប្រមាណ៣០៩លានដុល្លារអាមេរិក) ក្នុងវេទិកាដេញថ្លៃជាលើកដំបូងកាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ប៉ុន្តែ ការដាក់ដេញថ្លៃនាពេលនោះមិនទទួលបានជោគជ័យនោះទេ។
ចំណែកឯ ថ្ងៃផុតកំណត់សម្រាប់ការដេញថ្លៃសណ្ឋាគារខាងលើជាសាធារណៈលើកទី២ នាពេលនេះនឹងចូលមកដល់នៅថ្ងៃទី១៩ ខែឧសភាខាងមុខ។ បច្ចុប្បន្ន សណ្ឋាគារនេះត្រូវបានកាន់កាប់ដោយធនាគារមួយ ដែលជាម្ចាស់បំណុល។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ។
លោក Mark Wong អ្នកជំនាញជាន់ខ្ពស់នៅក្រុមហ៊ុន JLL ប្រចាំនៅទីក្រុងម៉ាកាវបានលើកឡើងថា “នេះជាសណ្ឋាគារប្រណីតបំផុត។ ទីផ្សារសណ្ឋាគារកំពុងងើបឡើងវិញ បន្ទាប់ពីបញ្ហាជំងឺកូវីដ-១៩ ហើយភ្ញៀវទេសចរណ៍បានត្រលប់មកវិញយ៉ាងឆាប់រហ័ស”៕ប្រភព: SCMP៕
