នៅរសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយនឹងវិនិយោគិនលើគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងដំណើរការអភិវឌ្ឍនគម្រោងចំណតរថយន្តឆ្លាតវៃនៅខេត្តព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។ គម្រោងនេះមានគោលបំណងដើម្បីផ្តល់ជូននូវដំណោះស្រាយចំណតរថយន្តដែលមានភាពងាយស្រួល មានសុវត្ថិភាព និងទំនើប ដើម្បីបំពេញតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងក្រុងខេត្តព្រះសីហនុ។