ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា Overseas Cambodian Investment Corporation (OCIC) ត្រៀមប្រកាសបើកលក់ជាផ្លូវការ ដីឡូតិ៍ខ្នាតវីឡា និងដីឡូតិ៍ខ្នាតអាជីវកម្ម ជាប់នឹងផ្លូវរដ្ឋ ក្នុងពេលឆាប់ៗនេះ។ ដីឡូតិ៍គម្រោងជ្រោយចង្វារហ្គាដិន ដែលស្ថិតក្នុងគម្រោងទីក្រុងរណបជ្រោយចង្វារ មានតម្លៃចាប់ពី $8x,xxx (ប្រាំបីម៉ឺនដុល្លារ) ជាងឡើងទៅ។ សម្រាប់អតិថិជន ២០នាក់ ដំបូង នឹងទទួលបានប្រូម៉ូសិនពិសេស រួមទាំងកាដូថែមជូនជាច្រើនពីក្រុមហ៊ុនផងដែរ។
គម្រោងដីឡូតិ៍នេះ អភិវឌ្ឍឡើងដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ ដែលផ្តល់នូវភាពបត់បែន តម្លៃល្អ និងឱកាសពិសេសសម្រាប់អតិថិជនទទួលបានគេហដ្ឋានក្នុងក្តីសុបិន។ លើសពីនេះអតិថិជនក៏អាចទទួលគោលការណ៍បង់ប្រាក់ជាច្រើនជម្រើសជាមួយធនាគារកាណាឌីយ៉ា ភីអិលស៊ី ដែលផ្តល់ភាពងាយស្រួលក្នុងបរិបទសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរនាពេលបច្ចុប្បន្ន។
អតិថិជននឹងទទួលបានជម្រើសដីឡូតិ៍សម្រាប់សង់ផ្ទះវីឡា ផ្ទះអាជីវកម្ម ឫ សង់ជាទីតាំងការិយាល័យ រួមផ្សំជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងសេវាកម្មសំណង់ប្រកបដោយជំនាញ ដើម្បីជួយអតិថិជនសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។
-->

ជាទីតាំងដ៏ល្អនៅក្នុងតំបន់ជ្រោយចង្វារ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សទីតាំងជាប់ផ្លូវរដ្ឋ គម្រោងនេះផ្សារភ្ជាប់ទៅផ្លូវ ព្រែកតាសេក ឆ្ពោះត្រង់ទៅផ្លូវ សម្តេច ជាស៊ីម និងវិមានឈ្នះឈ្នះ ដែលផ្ដល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងភ្ជាប់ទៅកាន់ទីតាំងសំខាន់ៗក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះទីតាំងគម្រោងប្រមូលផ្តុំដោយ ផ្សារ សាលារៀនជាតិ-អន្តរជាតិ មន្ទីរពេទ្យ ស្ថាប័នឯកជន និងស្ថាប័នរដ្ឋធំជាច្រើនផងដែរ។
លក្ខណៈពិសេសនៃគម្រោងដីឡូតិ៍ជ្រោយចង្វារហ្គាដិន រួមមាន:
- ដីឡូតិ៍ខ្នាតវីឡា៖ ផ្ដល់ជូននូវទំហំដីធំទូលាយ ស័ក្តិសមបំផុតសម្រាប់ការសាងសង់លំនៅឋានប្រណិត វីឡាប្រណិតៗ ដែលផ្ដល់នូវបរិយាកាសស្ងប់ស្ងាត់ និងផាសុកភាពសម្រាប់ការរស់នៅដល់អតិថិជន។
- ដីឡូតិ៍ខ្នាតអាជីវកម្ម៖ មានទីតាំងអំណោយផលសម្រាប់សាងសង់ផ្ទះអាជីវកម្ម ហាងទំនិញ សាលារៀន ឬការិយាល័យ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។
- ហេដ្ឋារចនាសម្ព័ន្ធទំនើប៖ គម្រោងនេះនឹងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធពេញលេញ រួមមាន ប្រព័ន្ធផ្លូវថ្នល់ដែលមានគុណភាពខ្ពស់ ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាត ដែលធានាបាននូវភាពងាយស្រួលសម្រាប់ការរស់នៅ និងប្រតិបត្តិការអាជីវកម្ម។
- ទីតាំងយុទ្ធសាស្ត្រ៖ ស្ថិតនៅក្នុងបេះដូងនៃទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍ មានសក្ដានុពលខ្ពស់ ព្រមទាំងមានគម្រោងធំៗ ជាច្រើនកំពុងលេចចេញជារូបរាង ជាពិសេសតភ្ជាប់ទៅផ្លូវជាតិ 6A។

ប្រធានគ្រប់គ្រងផ្នែកលក់ជាន់ខ្ពស់គម្រោងទីក្រុងជ្រោយចង្វារ ជឿជាក់យ៉ាងមុតមាំថា គម្រោងដីឡូតិ៍ជ្រោយចង្វារហ្គាដិន នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនដែលកំពុងស្វែងរកដីសម្រាប់ការវិនិយោគ សាងសង់លំនៅឋាន ឬពង្រីកអាជីវកម្ម ដោយសារតែតម្លៃសមរម្យ ទីតាំងល្អបំផុត និងមានសក្ដានុពល ជាពិសេសអតិថិជនអាចសាងសង់សំណង់ទៅតាមតម្រូវការអតិថិជន។
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 011 885 865, 089|093 822 009