ភ្នំពេញ ៖ កញ្ញា ជាម ស៊ូគាវ អគ្គនាយិការ នៃបុរីភូមិសាគូរ៉ា បានទទួលពានរង្វាន់ Asia Prestige “50 Under 50 CEO Excellence Award 2025 ជាមួយនឹងសហគ្រិនឆ្នើមចំនួន៥០រូប មកពីប្រទេសចំនួន២៦ផ្សេងទៀត ។
ពានរង្វាន់នេះ មិនមែនជារឿងដែលងាយស្រួលសម្រាប់សហគ្រិនដែលចង់បាននោះទេ គឺត្រូវការទាំងបទពិសោធន៍និងការដឹកនាំ ប៉ុន្តែកញ្ញាជាម ស៊ូគាវ ជាអ្នកដឹកនាំវ័យក្មេងមួយរូប ដែលមានបទពិសោធន៍ ក្នុងការរស់នៅ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅចក្រភពអង់គ្លេស និងបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី រួចក៏វិលត្រឡប់មកមាតុប្រទេសវិញជាមួយនឹងចក្ខុវិស័យដើម្បីនាំយកស្តង់ដាររបៀបរស់នៅអន្តរជាតិដល់សហគមន៍ក្នុងស្រុក។
បន្ថែមពីនេះ ក្នុងវ័យត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ កញ្ញា ជាម ស៊ូគាវ បានធ្វើនូវអ្វីដែលអ្នកដឹកនាំធុរកិច្ចភាគច្រើនស្រមើស្រមៃចង់បាន ដូចអ្វីដែលកញ្ញាកំពុងធ្វើ គឺការបើកដំណើរការគម្រោងអចលនទ្រព្យខ្នាតធំដែលមានទីតាំងនៅភាគខាងត្បូងរាជធានីភ្នំពេញ ចំងាយត្រឹម 5នាទីពី Aeon 3 និង 10នាទី ពី អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងមានអតិថិជនរស់នៅក្នុងបុរីភូមិសាគូរ៉ាជាច្រើនក្រុមគ្រួសារដែលទំហំគម្រាងសរុបជិត 20 ហិចតា ។
-->

ដោយសារតែគម្រោងខាងលើនេះមានភាពជោគជ័យ ពេលនេះ កញ្ញា ជាម ស៊ូគាវ ទទួលបានការទទួលស្គាល់ជាអន្តរជាតិ និងទទួលបានពានរង្វាន់លំដាប់អន្តរជាតិគឺ ពានរង្វាន់ Great Leadership Excellence ក្នុងកម្មវិធី Asia Prestige “50 Under 50 CEO Excellence Award 2025” ។
តាមរយៈពានរង្វាន់ដែលកញ្ញា ជាម ស៊ូគាវ ទទួលបាននៅពេលនេះ មិនត្រឹមតែជាមុខមាត់នៅពីក្រោយបុរី ភូមិសាគូរ៉ា ដែលជាសហគមន៍លំនៅដ្ឋានដែលរីកចម្រើនលឿនបំផុតមួយរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យកញ្ញា បានក្លាយជានិមិត្តរូបនៃសហគ្រិនកម្ពុជាជំនាន់ក្រោយ ។
គួរបញ្ជាក់ថា បុរី ភូមិសាគូរ៉ា ជាសហគមន៍នៃក្តីស្រឡាញ់ ពោរពេញដោយស្នាមញញឹម ភាពកក់ក្តៅ សម្រាប់គ្រួសារខ្មែរទាំងអស់គ្នាដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពសំណង់ គ្រឿងបរិក្ខារស្តង់ដាខ្ពស់ ការរចនាដោយគិតគូរពីផាសុខភាព សួនធម្មជាតិ ធំទូលាយ និងបរិយាកាសស្ងប់ស្ងាត់សម្រាប់អតិថិជន។
ឥឡូវនេះ បុរី ភូមិសាគូរ៉ា កំពុងមានការផ្តល់ជូនយ៉ាងពិសេសគឺ Mid-Year Mega Sale ជូនដល់អតិជន ទៅលើ៤ប្រភេទផ្ទះ៖
- វីឡាភ្លោះ តម្លៃ $ 249,000 បញ្ចុះត្រឹម $231,888
- វីឡាកូនកាត់ តម្លៃ $ 157,400 បញ្ចុះត្រឹម $149,888
- ផ្ទះអាជីវកម្ម តម្លៃ $ 145,000 បញ្ចុះត្រឹម $134,888
- ផ្ទះអាជីវកម្ម ខ្នាតធំ តម្លៃ $188, 000 បញ្ចុះត្រឹម $ 174,888

បុរីភូមិសាគូរ៉ាផ្តល់ជូនការបង់ប្រាក់ដល់អតិថិជនយ៉ាងងាយស្រួលនិងមានភាពបត់បែន កក់មុនត្រឹម10% អាចចូលរស់នៅបានភ្លាមៗ!
កុំខកខានណ៎ា! សល់តែ ៥ផ្ទះទៀតតែប៉ុណ្ណោះ! ទិញរស់នៅក៏បាន ទិញវិនិយោគកាន់តែល្អ
បុរី ភូមិសាគូរ៉ា ភាពរីកចម្រើននៃការរស់នៅប្រកបដោយសុភមង្គល ៕