ដោយៈ និស្ស័យ
ភ្នំពេញៈ អង្គភាពFDI Intelligence នៃកាសែតFinancial Times កាលពីឆ្នាំ២០២៤ បានដាក់ពិន្ទុជា “គោលដៅវិនិយោគផ្ទាល់បរទេសឈានមុខក្នុងឆ្នាំ២០២៤” ក្នុងចំណោមប្រទេសនាំមុខ៥០ លើសកលលោក។
នេះជាការលើកឡើងេបស់លោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីចុងសប្តាហ៍មុន។
-->
លោកបញ្ជាក់ទៀតថា កម្ពុជាមានទស្សនវិស័យ វិនិយោគផ្ទាល់បរទេសដ៏ស្វាហាប់ ដូចជា ការបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ភាពសម្បូរពលកម្មវ័យក្មេងនិងមានជំនាញ។ ទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំកណ្តាល នៃមហាអនុតំបន់មេគង្គ និងតំបន់អាស៊ីអាគ្នេយ៍។

លើសពីនេះកម្ពុជា ក៏មានសក្តានុពលក្នុងការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិ និងយន្តការកិច្ចសន្ទនា ដ៏មានប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ការបន្តពង្រីកនិងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបន្តដាក់ចេញនូវវិធានការគាំទ្រផ្សេងៗ សំដៅធ្វើការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច៕លោកជា វុទ្ឋីបញ្ជាក់ឲ្យដឹង៕
