ដោយៈ គង់ សូរិយា
តូក្យួៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងវេទិកាធុរកិច្ចកម្ពុជា ជប៉ុន ដើម្បីបង្ហាញពីកាលានុវត្តន៍ភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់អ្នកធុរកិច្ចជប៉ុន។
ដោយៈ គង់ សូរិយា
តូក្យួៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងវេទិកាធុរកិច្ចកម្ពុជា ជប៉ុន ដើម្បីបង្ហាញពីកាលានុវត្តន៍ភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់អ្នកធុរកិច្ចជប៉ុន។
វេទិកានេះរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន គណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន(AMEICC) និងធនាគារ Mizuho។
អ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងជំរុញឱ្យក្រុមហ៊ុនជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជាដឹកនាំដ៏រស់រវើក និងមានប្រសិទ្ធភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អ្នកឧកញ៉ាគិត ម៉េង បានបន្តថា “ប្រទេសជប៉ុនផ្ដល់ជូនធុរកិច្ចកម្ពុជា នូវទីផ្សារសម្រាប់អ្នកប្រើប្រាស់ ក្នុងស្រុកដ៏ធំមួយសម្រាប់ផលិតផល និងធនធានគុណភាពខ្ពស់របស់កម្ពុជា”។លោកបន្តថា “ទុនវិនិយោគមានស្ថេរភាព ឱកាសផលិតកម្មកម្រិតខ្ពស់នាពេលអនាគត ដែលជំរុញដោយកម្លាំងពលកម្ម សេដ្ឋកិច្ចវ័យក្មេងរបស់កម្ពុជា”។
អ្នកឧកញ៉ាគិត ម៉េងបានបន្តថា ភាពសម្បូរបែប នៃជំនាញបច្ចេកវិទ្យាទំនើប និងវប្បធម៌នៃការច្នៃប្រឌិតឥតឈប់ឈរ។ឱកាសដ៏សំខាន់សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យាដែលមិនអាចកាត់ថ្លៃបាន។ សេដ្ឋកិច្ចរឹងមាំ និងមានស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដែលអាចទុកចិត្តបានសម្រាប់កិច្ចសហប្រតិបត្តិការ”។
អ្នកឧកញ៉ា គិត ម៉េង បានបន្តថា “សម្រាប់ធុរកិច្ចជប៉ុន ប្រទេសកម្ពុជាផ្តល់ជូនទីផ្សាររីកចម្រើន និងរស់រវើកបំផុត។កម្លាំងពលកម្មវ័យក្មេង និងកាន់តែមានជំនាញដែលត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកដល់ការរីកចម្រើន។ទីតាំងយុទ្ធសាស្ត្រ ជាចំណុចបេះដូងអាស៊ាន ដែលផ្តល់នូវការចូលទៅកាន់ទីផ្សារដ៏ធំ ដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់ នៅក្នុងប្រទេសជិតខាង រួមទាំងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែល មានស្រាប់។ វេទិកាសេដ្ឋកិច្ចទូលំទូលាយដោយប្រើរូបិយបណ្ណដុល្លារ ដែលមានស្ថិរភាព”។
អ្នកឧកញ៉ា បញ្ជាក់ថា រាជរដ្ឋាភិបាលដែលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគពីបរទេស និងអនុញ្ញាតឱ្យក្រុមហ៊ុន បរទេសមានកម្មសិទ្ធិ ១០០%។ ក្នុងឱកាស នៃការបង្ហាញសក្តានុពលនេះ អ្នកឧកញ៉ាបានអំពាវនាវដល់ធុរកិច្ច ពីប្រទេសយើងទាំងពីរ ឱ្យធ្វើការស្វែងយល់យ៉ាងសកម្ម នូវភាពជាដៃគូក្នុងវិស័យសំខាន់ៗ។
វេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុនជប៉ុនចំនួន២២៧ និងអ្នកធុរកិច្ចប្រមាណ៣០០នាក់៕