ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាដំណឹងដ៏រីករាយមួយ ដែលបណ្តាញប្រព័ន្ឋផ្លូវទឹកកម្ពុជាកាន់តែមានភាពប្រទាក់ក្រឡា ដោយសម្តេចធិបតីហ៊ុន ម៉ាណែតកំពុងសហការជាមួយរដ្ឋាភិបាលកូរ៉េ ដើម្បីតភ្ជាប់បណ្តាញផ្លូវទឹកពីទន្លេមេគង្គញលើទៅកាន់ទន្លេសាប។
សម្តេចបានបញ្ជាក់នៅក្នុងអង្គសមាជព្រឹទ្ឋសភា រដ្ឋសភាកាលពីថ្ងៃទី៣ មិថុនាថា ការតភ្ជាប់នេះ ដើម្បីធ្វើឲ្យមានតុល្យភាពទឹក ព្រោះខែប្រាំងគឺទឹកហូរពីទន្លេសាបចុះមកអស់ ហើយថ្ងៃមុខអាចមានលទ្ឋភាពតភ្ជាប់ពីបឹងទន្លេសាប ឆ្ពោះទៅកាន់តំបន់ជិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធនាកាដឹកជញ្ជូនរបស់យើង ព្រោះនៅពេលព្រែកជីកហ្វូណនតេជោធ្វើរួច ការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែសំខាន់។
-->