ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងអគារមានរាងគូប Mukaab ខ្នាតយក្សនៅទីក្រុងរីយ៉ាដ ដែលជារាជធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រេចបានវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងដំណាក់កាលសាងសង់ដំបូងរបស់ខ្លួនគិតនៅត្រឹមខែមិថុនា ឆ្នាំ២០២៥។
ជាក់ស្តែង ការងារជីកខួងដីសម្រាប់សាងសង់អគារ Mukaab និងតំបន់ជុំវិញរបស់គម្រោងនេះ សម្រេចបានវឌ្ឍនភាពចំនួន៨៦ភាគរយ ដោយបានខួងដីចេញជាង១០លានម៉ែត្រគូប។
គម្រោង Mukaab ជាអគារគូបខ្ពស់កប់ពពកដែលមានកម្ពស់ ទទឹង និងបណ្តោយស្មើគ្នាប្រវែង៤០០ម៉ែត្រ។គម្រោងនេះត្រូវបានរចនាឡើងដើម្បីប្រែក្លាយជាការអភិវឌ្ឍន៍ចម្រុះ រួមមានលំនៅដ្ឋាន ពាណិជ្ជកម្ម និងកន្លែងកម្សាន្ត។
-->