ក្រសួងរៀបចំដែនដីនឹងផ្តល់ទិន្នន័យពីតម្រូវការលំនៅដ្ឋានដល់អ្នកអភិវឌ្ឍន៍ និងលំនៅដ្ឋានតម្លៃ៣៥០០ដុល្លារសមរម្យសម្រាប់ពលរដ្ឋ

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ជាក់ថា ក្រសួងនឹងផ្តល់ទិន្នន័យដល់អ្នកអភិវឌ្ឍន៍ ដើម្បីសាងសង់លំនៅដ្ឋានលក់ជូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការផ្គត់ផ្គង់លើសតម្រូវការ។

ប៉ន្តែទោះជាយ៉ាងណា លោកមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយទេ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងពិធីមួយដែលប្រារពធ្វើនៅវិមាន៧ មករា កាលពីចុងសប្តាហ៍មុន។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់បានបន្តថា តម្លៃលំនៅដ្ឋាន ដែលប្រជាពលរដ្ឋកម្ពុជាមានលទ្ឋភាពទិញ គឺមានតម្លៃត្រឹម៣៥០០០ដុល្លារអាមេរិក ខណៈលំនៅដ្ឋានបែបសហកម្មសិទ្ឋរបស់អ្នកឧកញ៉ាហុង ពីវមានតម្លៃ១៧០០០ដុល្លារប៉ុណ្ណោះ វាជាតម្លៃមួយដែលប្រជាពលរដ្ឋអាចមានលទ្ឋភាពទិញបាន។

ជាមួយគ្នានេះ លោកក៏បានបង្ហើបពីការផលិតឥដ្ឋស្រាល និងសម្ភារៈសំណង់មួយចំនួន ដែលមានតម្លៃទាបជាងមុន ដើម្បីជួយសម្រូល​ដល់អ្នកអភិវឌ្ឍអាចប្រើប្រាស់បានផងដែរ៕


ចែករំលែក