សណ្ឋាគារនេះត្រូវដែលមាន Sky Pool & Bar ដ៏ធំទូលាយដែលអាចមើលឃើញទេសភាពនៃឆ្នេរសមុទ្រល្វឹងល្វើយនៃខេត្តព្រះសីហនុ
សម្រាប់បទពិសោធន៍នៃការទទួលទានអាហារបែបឯកជនដ៏ពិសេសវិញ ភោជនីយដ្ឋាន Wang Long Chinese Royal Restaurant (望珑中国皇家餐厅) ដែលជាភោជនីយដ្ឋានបែបប្រពៃណីចិនដែលរួមបញ្ចូលជាមួយ នឹងភាពស៊ីវិល័យ។ រីករាយជាមួយម្ហូបចិនលំដាប់កំពូលនៅក្នុងបន្ទប់ទទួលទានឯកជនដ៏ធំទូលាយ តុបតែងដោយផ្ទៃខាងក្នុងដ៏ប្រណីត និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដែលគ្រប់គ្រងដោយលោក Du Yinluo ដែលជាអ្នកជំនាញផ្នែកសិល្បៈអាហារចិន និងការគ្រប់គ្រងបដិសណ្ឋារកិច្ចដែលបានទទួលការសរសើរពីអន្តរជាតិជាច្រើន រួមទាំងពានរង្វាន់ Red Dot Design Award ដ៏ល្បីល្បាញពីប្រទេសអាល្លឺម៉ង់ផងដែរ។
Sky Pool & Bar ដែលស្ថិតនៅជាន់លើបង្អស់នៃសណ្ឋាគារជាកន្លែងពិសេសដែលអាចបង្ហាញនូវទេសភាពដែលមិនអាចប្រៀបផ្ទឹមបាននៅក្រុងព្រះសីហនុ។ នៅពេលថ្ងៃ Sky Pool & Bar ក៏មាននូវអាងទឹកដែលមើលឃើញនូវជើងមេឃ និងទេសភាពផ្ទៃសមុទ្រដ៏ធំ គ្មានការរំខាន និងទេសភាពទីក្រុងដ៏មមាញឹកនៅពេលយប់។ នៅពេលព្រះអាទិត្យរៀបអស្តង្គត ទីកន្លែងនេះនឹងផ្លាស់ប្តូរអារម្មណ៏ភ្ញៀវជាមួយនឹងការបំភ្លឺពន្លឺជុំវិញ ការរចនាដ៏ស្រស់បំព្រង និងសេវាកម្មចម្រាញ់បញ្ចូលគ្នាសម្រាប់បទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ មិនថាសម្រាប់ការស្វែងរកភាពស្ងប់ស្ងាត់បែបផាសុខភាពនាពេលថ្ងៃ ឬការជួបជុំគ្នានៅពេលល្ងាចក្តី Sky Pool & Bar គឺជាគោលដៅដែលភ្ញៀវត្រូវទៅទស្សនាដោយខានពុំបាន។
កាស៊ីណូលំដាប់ពិភពលោក Kampong Dewa ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញដល់ភ្ញៀវអន្តរជាតិ ដោយមានបំពាក់នូវម៉ាស៊ីនអេឡិចត្រូនិចទំនើបទាន់សម័យនៅក្នុងបរិយាកាសលេងកម្សាន្តល្អផ្តាច់មុខគេ។ ក្នុងនាមជាផ្នែកមួយនៃគម្រោងស្នូលរបស់ Kampong Dewa Resorts ដ៏ធំទូលាយ អតិថិជនក៏អាចទន្ទឹងរង់ចាំការសាងសង់ថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនពី Khayangan Beach Club សណ្ឋាគារលំដាប់ Herloom និង Residence រួមទាំង Theme Park ដ៏ទំនើប រួមជាមួយមជ្ឈមណ្ឌលសន្និបាត Bima Hotel & Convention Center និងវិចិត្រសាលផ្សារទំនើបដ៏រស់រវើក ដែលទាំងអស់នេះត្រូវបានរចនាឡើងដើម្បីដាក់ទីតាំង Kampong Dewa Resorts ជាគោលដៅកម្សាន្តឈានមុខគេរបស់ប្រទេសកម្ពុជា។