ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់នៅក្នុងទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុងនៃប្រទេសចិននៅតែបន្តជួបការលំបាក។ថ្មីៗនេះ វិមានដ៏ធំមួយក្នុងគម្រោង The Peak ត្រូវបានចុះបញ្ជីសម្រាប់ប្រកាសដាក់លក់បញ្ចុះតម្លៃចំនួន២ភាគ៣នៃតម្លៃសរុបកាលពីទិញដំបូង។
ផ្ទះកម្ពស់៣ជាន់ដែលស្ថិតលើផ្លូវ 12 Mount Kellett នៅគម្រោង Twelve Peaks នេះត្រូវបានដាក់លក់ក្នុងតម្លៃ៣៣០លានដុល្លារហុងកុង (ប្រមាណ៤២លានដុល្លារអាមេរិក) ដោយម្ចាស់បំណុល។នេះបើយោងតាមក្រុមហ៊ុន Colliers ដែលជាភ្នាក់ងារលក់អចលនទ្រព្យ។
លោក Yip Yuen Sai បានទិញផ្ទះនេះពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sun Hung Kai Properties ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ៤៥០លានដុល្លារហុងកុង។ លោក Yip ជាស្ថាបនិកក្រុមហ៊ុន Grandland Group ចុះបញ្ជីនៅទីក្រុងសុិនជិន (Shenzhen)។








