ដោយៈ គង់ សូរិយា
ប្រទេសតួកគីៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកឡេង ធនយុទ្ធា និងលោក Abdulkadir Uraloğlu រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៃសាធារណរដ្ឋតួកគី ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខា លើឯកសារស្តីពីការឯកភាពគ្នា ចំពោះសេចក្តីព្រាងនៃអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធតួកគី។
ការចុះហត្ថលេខានេះស្ដីពី កិច្ចសហប្រតិបត្តិការលើការប្រើប្រាស់របៀងអន្តរជាតិ រវាងក្រសួងទាំងពីរ ដើម្បីឈានទៅរកការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋមន្រ្តីនៃក្រសួងទាំងពីរ។







