ដោយៈ គង់ សូរិយា
កំពត/កែបៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំស្តីពី ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប។
កិច្ចប្រជុំនេះដឹកនាំដោយលោកតាំង សាមឿន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេស សម្រាប់ចុះពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី សម្រាប់ទីតាំងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តី ពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។








