ដោយៈ គង់ សូរិយា
ភ្នំពេញៈ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តំបន់ស្វយ័តហុងកុង (Hong Kong Trade Development Council) បានបង្ហើបឲ្យដឹងថា កិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវនឹងប្រារពធ្វើនៅទីក្រុងហុងកុងនាខែកញ្ញាខាងមុខនេះ។
ព័ត៌មាននេះ ត្រូវបានបង្ហាញឲ្យដឹងក្នុងពេលលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយលោកជំទាវ ឧកញ៉ា នួន ពេជ្រសុផលអគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាបានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តំបន់ស្វយ័តហុងកុង នៅទីក្រុងភ្នំពេញ (Hong Kong Trade Development Council)។








