ដោយ : វុត្ថា
ភ្នំពេញ កំដៅនយោបាយ ពិតជាបានធ្វើឲ្យក្រុមសហជីពកម្មករនានាមានការព្រួយបារម្ភ ទាក់ទងនឹងការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុប ព្រោះប្រសិនជាសហគមន៍អឺរ៉ុបឈប់បញ្ជាទិញទំនិញពីកម្ពុជា កម្មករ និយោជិតនិងមនុស្សរាប់លាននាក់នឹងទទួលរងគ្រោះ។
សហជីពកម្មករចំនួនបី រួមមានសហព័ន្ធសហជីពមិត្តភាពកម្មករ សហព័ន្ធសហជីពជាតិ និងសហព័ន្ធសហជីពដើម្បីកម្មករ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានសរសេរលិខិតរួមគ្នាមួយផ្ញើរទៅកាន់ ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោក ចច អេដហ្គើ ប្រចំានៅកម្ពុជា ស្នើរសុំបន្តបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជា។
ការស្នើសុំនេះ ក្រោយពីក្រុមសហជីពកម្មករ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានការនយោបាយនៅកម្ពុជា ដែលមានសភាពហាក់ដូចជាតានតឹង និងកើនដំដៅគួរអោយកត់សំគាល់ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ព្រមមទាំងមានការភ័យខ្លាចសហភាពអឺរ៉ុបមិនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជាដោយសារបញ្ហានេះ។
នៅក្នុងលិខិតរបស់ក្រុមសហជីព ដែលបានចែកជូនបណ្តាញអ្នកសារព៌តមាននានានាថ្ងៃទី១៣ ធ្នូនេះបានបានសរសេរថា “ យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដែលវាអាចជះឥទ្ធិពលអាក្រក់មកលើប្រទេសកម្ពុជា ជាពិសេសលើវិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប រួមទាំងផលិតផលមួយចំនួនទៀត ដែលនាំចូលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រសិនបើគេទាញជាចំណាត់ខ្មាំង នៃបញ្ហានយោបាយរបស់កម្ពុជា ដែលនាំអោយកម្មករនិយោជិត និប្រជាជនរាប់ម៉ឺននាក់បាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ” ។
លិខិតរបស់ក្រុមហសជីពដដែល បានស្នើរសុំពីរចំណុចដល់ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោកចច អេដហ្គើ ។ ទី ១ ស្នើរសុំបន្តការអនុគ្រោះលើការនាំចូលសំលៀកបំពាក់ ស្បែកជើង និងកាបូប រួមទាំងផលិតផលមួយចំនួនទៀត ដែលនាំចូលទីផ្សារសហភាពអឺរ៉ុប ២ ស្នើបន្ថែមការបញ្ជាទិញអោយកាន់តែច្រើនមកកម្ពុជា ដើម្បីបន្តផ្តល់ឪកាសការងារដល់កម្មករនិយោជិត ដែលនឹងកំពុងតែទន្ទឹមរងចាំប្រាក់ឈ្នួលអប្បបរមាថ្មី១៧០ដុល្លារ នឹងជិតមកដល់នាឆ្នាំ ២០១៨ ខាងមុខនេះ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដំឡើង និងផ្តល់តាមការស្នើរបសសហជីព។
កាលពីអំឡុងខែវិច្ឆិការ ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រុមសមាគម និងសហជីពកម្មករកនេះ ក៏បានចេញសេចក្តីថ្លែងការណ៍រួមម្តងរួចហើយ ដោយបានអំពាវនាដល់អង្គការជាតិ អន្តជាតិ ស្ថានទូតនានា សហគមអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកបញ្ជាទិញនានា និងបណ្តាប្រទេសជាដៃគូ ទាំងអស់បន្តការអនុគ្រោះពន្ធ និងបន្ថែមការបញ្ជាទិញ ការបញ្ជាទិញអោយកាន់តែច្រើនពីកម្ពុជា។ ក្នុងនោះបានបញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹងរឿងនយោបាយកម្ពុជាបច្ចុប្បន្ន គឺជារឿងដោយឡែកពីបញ្ហាសេដ្ឋកិច្ច ជាពិសេសវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូប។