(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចពិភាក្សា ស្តីពី «ផលប៉ះពាល់ និងការកំណត់វិធាន ការពង្រឹងភាពប្រកួតប្រជែង សម្រាប់ការនាំចេញ ពីអត្រាពន្ធសហរដ្ឋអាមេរិកថ្មី»។
កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួម ពីអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ និងប្រធានសមាគម-ក្រុមហ៊ុនឯកជន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចពិភាក្សានេះ បានរៀបចំធ្វើឡើងនៅ Wing Tower រាជធានីភ្នំពេញ។








