ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំ បន្តពិនិត្យវឌ្ឍនភាពការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀង នៃគម្រោងព្រែកជីកហ្វូណនតេជោ។
កិច្ចប្រជុំនេះដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។








