ដោយៈ គង់ សូរិយា
ភ្នំពេញៈ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃវិនិយោគ១,៧ ពាន់លានដុល្លារ គ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំនេះ បន្ទាប់ពីបញ្ចប់ការបោះបង្គោលនិយាមការ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អមដំណើរដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យការដ្ឋាន និងវាស់វែងព្រំដីនិងផ្ទៀងផ្ទាត់នៅឃុំអង្គកុល ស្រុកដំណាក់ចង្អើរ ខេត្តកែប បន្ទាប់ពីបានចុះពិនិត្យដូចគ្នានៅខេត្តកណ្តាល តាកែវ និងកំពត។