ស្មារតីជាតិតែមួយ! ស្ថាបនិកគេហទំព័រPropertyarea នាំយកអំណោយពីសម្បុរសជនចូលរួមជាមួយបុរីប៉េង ហួតដើម្បីជួយជនកំពុងភៀសសឹក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្នុងស្មារតីជាតិតែមួយ ស្មារតីគាំទ្ររឹងមាំពីសមរភូមិក្រោ​យ លោកយិន លាងគង់ សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia&Cambodiafinancialtimes.comបានផ្តួចផ្តើមរកមូលនិធិ ដើម្បីជួយជនរងគ្រោះ និងជនភៀសសឹកនៅសមរភូមិមុខ។

លោកយិន លាងគង់ ដែលបាននាំយកអំណោយទៅជូនមូលនិធិសម្បុរសធ៌មស្ម័គ្រចិត្ត អ្នកភូមិបុរីប៉េង ហួតបឹងស្នោបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២៨ កក្កដានេះថា ភាពចាំបាច់នាពេលនេះ មិនថា លោក អ្នកមាននិន្នាការបែបណាឡើយ អ្វីត្រូវធ្វើគឺរួបរួមសាមគ្គី ដើម្បីជួយជនរងគ្រោះ ដែលរត់ភៀសសឹកពីសង្រ្គាម នៅសមរភូមិមុខ ដើម្បីពួកគាត់មានអារម្មណ៍កក់ក្តៅ និងមានអារម្មណ៍ថា “ពួកគេមិនឯកាទេ អ្នកនៅសមរភូមិក្រោយ” តែងតែជួយបងប្អូនជានិច្ច។

លោកបន្តថា “មិនថាបងប្អូនមានធនធានបែបណាឡើយ ប៉ុន្តែប្រសិនជាមិនជួយជាតិនាពេលនេះទេ គឺមិនបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អទេ”។ លោកបន្ថែមថា “ទោះតិចឬច្រើន បងប្អូនគួរលៃលកជួយគ្នាតាមលទ្ឋភាព និងធនធានរបស់ខ្លួន”។

លោកយិន លាងគង់បានអបអរសាទរ និងកោតសរសើរដល់ថ្នាក់ដឹកនាំបុរីប៉េង ហួតបឹងស្នោ ដែលបានបង្កើតកម្មវិធីនេះទាន់ពេលវេលា និងបង្ហាញពីស្មារតីជាតិតែមួយ និងរួមគ្នាជាធ្លុងមួយ ដើម្បីសង្គមជាតិរបស់យើង។

អំណោយដែលទទួលបានពីសប្បុរសជន ដែលមានស្រុកកំណើតនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនាពេលនេះ រួមមាន លោកម៉ឹង សុខលាតចំនួន៥០ដុល្លារ លោកសាខាវចំនួន៥០ដុល្លារលោកម៉ឹង សុខឡៅចំនួន៥០ដុល្លារ លោកយិន លាងគង់ចំនួន៥០ដុល្លារ លោកគឺ សុខគកចំនួន៥០ដុល្លារ លោកទេព សាតចំនួន៥០ដុល្លារ និងលោកហម ពិសិដ្ឋចំនួន២០ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here