ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិនជាមធ្យម ដែលត្រូវបានផ្ទេរទៅកាន់អតិថិជននៅក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់លើស១,៤ពាន់លានវ៉ុន (ប្រមាណ១,០១លានដុល្លារអាមេរិក)ក្នុងមួយយូនីតជាលើកដំបូងមិនធ្លាប់មាន។
យោងតាមទិន្នន័យដែលបានចងក្រងដោយធនាគារ KB Kookmin បានឱ្យដឹងថា តម្លៃអាផាតមុិនជាមធ្យម ដែលបានលក់ចេញនៅទីក្រុងសេអ៊ូលចាប់តាំងពីដើមខែកក្កដា មានទំហំទឹកប្រាក់ចំនួន១,៤១ពាន់លានវ៉ុន កើនឡើង១,២៨ភាគរយធៀបនឹងឆ្នាំមុន។
ទិន្នន័យបានបង្ហាញទៀតថា តម្លៃអាផាតមុិនជាមធ្យមនៅក្នុងសង្កាត់ទាំង១៤ នៅភាគខាងជើងទីក្រុងសេអ៊ូលមានទំហំទឹកប្រាក់ចំនួន១,០១ពាន់លានវ៉ុន ខណៈតម្លៃអាផាតមុិនជាមធ្យមនៅសង្កាត់ទាំង១១ នៅភាគខាងត្បូងនៃទីក្រុងសេអ៊ូលមានទំហំទឹកប្រាក់ចំនួន១,៧៦ពាន់លានវ៉ុន។