ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសជប៉ុនបានឈានចូលដល់ដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងសុីជម្រៅ។ អត្រាអតិផរណានៅក្នុងប្រទេសជប៉ុនបានងើបឡើងវិញ ខណៈទំនាក់ទំនងរវាងទីក្រុងតូក្យូជាមួយសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងគំហុក។
លើសពីនេះ ប្រទេសជប៉ុនប្រឈមមុខនឹងហានិភ័យនយោបាយ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច និងគណបក្ស Komeito ដែលជាដៃគូសម្ព័ន្ធយុវជនបានបាត់បង់សំឡេងភាគច្រើននៅសភាជាន់ខ្ពស់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២០ ខែកក្កដា។
តម្លៃប្រាក់យ៉េនរបស់ប្រទេសជប៉ុនបានដាំក្បាលចុះ២៨ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិកគិតចាប់តាំងពីខែមីនា ឆ្នាំ២០២២។ ការណ៍នេះបានជំរុញឱ្យអតិផរណាលើតម្លៃទំនិញនៅក្នុងប្រទេសជប៉ុនមានការកើនឡើង។








