រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកអះអាងថា សហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា និងថៃ

0

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយថា សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយកម្ពុជា និងថៃ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសជាសមាជិកអាស៊ានទាំង២ យល់ព្រមទទួលយកបទឈប់បាញ់ តបតាមការជំរុញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យភាគីទាំង២បិទបញ្ចប់ជម្លោះនៅតាមបណ្ដោយព្រំដែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។

ការបញ្ជាក់របស់លោក Howard Lutnick ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃពុធ ទី៣០ ខែកក្កដា។ លោក Lutnick បានលើកឡើងដូច្នេះថា «តើអ្នកដឹងទេថាយើងបានធ្វើអ្វីនៅថ្ងៃនេះ? នោះគឺយើងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា និងថៃ»។ ក៏ប៉ុន្តែរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here