ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា មហាសេដ្ឋីនានានៅប្រទេសចិនកំពុងស្វែងរកទិញសណ្ឋាគារនៅក្នុងទីក្រុងសៀងហៃ ខណៈស្ថិរភាពសេដ្ឋកិច្ចបានជួយជំរុញទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគ ដែលទ្រព្យសម្បត្តិពាន់លានដុល្លារ។
ផ្ទុយទៅវិញ ស្ថាប័ននានា ដូចជា ក្រុមហ៊ុនធានារ៉ាប់រង មូលនិធិវិនិយោគអចលនទ្រព្យ និងក្រុមហ៊ុនមូលធនឯកជនកំពុងបង្ហាញភាពស្ទាក់ស្ទើរក្នុងការបណ្តាក់ទុនវិនិយោគ និងបន្តមានការប្រុងប្រយ័ត្នខ្ពស់។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL។
លោកស្រី Sun Ling ប្រធានផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ប្រចាំនៅតំបន់ភាគខាងកើតនៃប្រទេសចិន បានអះអាងថា “ក្រុមមហាសេដ្ឋីចិនកំពុងស្វែងរកទិញសណ្ឋាគារនៅតាមទីតាំងសំខាន់ៗ ដូចជាទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ”។







