ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូងកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្វើការបន្ធូរបន្ថយបទប្បញ្ញត្តិចំពោះការផ្តល់ប្រាក់កម្ចីនាពេលថ្មីៗនេះ។
កាលពីថ្ងៃទី២៧ ខែមិថុនា រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងបានកំណត់កម្រិតអតិបរមាលើការផ្តល់ប្រាក់កម្ចីទិញផ្ទះត្រឹម៦០០លានវ៉ុន (ប្រមាណ៤៦០.០០០ដុល្លារ)។ ទោះជាយ៉ាងណា ច្បាប់នេះមិនអនុវត្តន៍ចំពោះអចលនទ្រព្យពាណិជ្ជកម្មដូចជាការិយាល័យ និងអគារប្រើប្រាស់ចម្រុះតូចៗ(small mix-used)នោះទេ។
បន្ទាប់ពីនោះ បណ្តាវិនិយោគគិនជាច្រើនបានងាកទៅចាប់អារម្មណ៍លើប្រភេទអចលនទ្រព្យពាណិជ្ជកម្ម។ ជាមួយគ្នានេះ បណ្តាវិនិយោគិនក៏កំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះអចលនទ្រព្យពាណិជ្ជកម្មខ្នាតតូចផងដែរ។