ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Global Property Guide បានចងក្រងបញ្ជីតម្លៃជួល និងទិញអាផាតមុិនជាមធ្យមនៅទូទាំងទីក្រុងធំៗមួយចំនួននៅតំបន់អាស៊ាន។ ខាងក្រោមនេះជាតួលេខ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងខែសីហា ឆ្នាំ២០២៥៖
ទី១: រាជធានីភ្នំពេញ
ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជាមានតម្លៃជាមធ្យមប្រចាំខែចំនួន៥៥០ដុល្លារ ខណៈអាផាតមុិន ដែលមានបន្ទប់គេងចំនួន១ សម្រាប់ដាក់លក់មានតម្លៃជាមធ្យមចំនួន១០០.០០០ដុល្លារក្នុងមួយយូនីត។
ទី២: រដ្ឋធានីហាណូយ
ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាមមានតម្លៃជាមធ្យមប្រចាំខែចំនួន២៧៥ដុល្លារ ខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យមចំនួន១០៦.០០០ដុល្លារក្នុងមួយយូនីត។
ទី៣: រាជធានីគូឡាឡាំពួរ
ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ នៅរាជធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេសុីមានតម្លៃជាមធ្យមប្រចាំខែចំនួន៥៦២ដុល្លារ ខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យមចំនួន១៥១.០០០ដុល្លារក្នុងមួយយូនីត។
ទី៤: រដ្ឋធានីហ្សាការតា
ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ នៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូនេសុីមានតម្លៃជាមធ្យមប្រចាំខែចំនួន៤០០ដុល្លារ ខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យមត្រឹមតែ៤៦.០០០ដុល្លារក្នុងមួយយូនីត។
ទី៥: ប្រទេសសិង្ហបុរី
ការជួលអាផាតមុិនដែលមានបន្ទប់គេងចំនួន១ នៅប្រទេសសិង្ហបុរីមានតម្លៃជាមធ្យមប្រចាំខែចំនួន២.៧៤០ដុល្លារ ខណៈអាផាតមុិន សម្រាប់ដាក់លក់មានតម្លៃជាមធ្យមចំនួន៩០០.០០០ដុល្លារក្នុងមួយយូនីត៕ប្រភព: CNBC៕