ដោយៈ គង់ សូរិយា
ភ្នំពេញៈ អាកាសយានដ្ឋានតម្លៃ១៥០០លានដុល្លារអាមេរិក ដែលស្ថិតនៅក្នុងក្របខ័ណ្ឌ4F និងអាចឲ្យយន្តហោះលំដាប់យក្សចុះចតបាន បាននិងកំពុងបង្ហាញសម្រស់កាន់តែទាក់ទាញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជាអាកាសយានដ្ឋានថ្មីសម្រាប់រាជធានីភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា បានត្រៀមដំណើរការជាផ្លូវការនៅថ្ងៃទី9 ខែកញ្ញា បន្ទាប់ពីការសាងសង់បានរួចរាល់ 100% នេះបើតាមការលើកឡើង របស់ប្រធានអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃច័ន្ទ។







