អបអរសាទរ! ស្ពានមិត្តភាពកម្ពុជា ចិនមេគង្គក្រចេះបើកឲ្យបេក្ខជនប្រលងបាក់ឌុបឆ្លងកាត់ចំនួន៣ថ្ងៃ

0

ដោយៈ គង់ សូរិយា

    ក្រចេះ,ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្លងកាត់៣ថ្ងៃ (២៧-២៩ សីហា ២០២៥) សម្រួលដល់ការធ្វើដំណើរ។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យសិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖២៨ សីហា ២០២៥ លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ក្មួយៗបេក្ខជនប្រឡង។

កាលបរិច្ឆេទកំណត់ សម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ៖ ទី១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ១៣:០០ ដល់ម៉ោង១៧:០០ល្ងាច ទី២- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច​ និងទី៣៣-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ : – បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។

ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សា និសិស្ស បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នេះ អនុញ្ញាតសម្រាប់តែយានធុនស្រាលប៉ុណ្ណោះ(ម៉ូតូ កង់ និងថ្មើជើង)៕

LEAVE A REPLY

Please enter your comment!
Please enter your name here