កម្ពុជាត្រៀមបើកច្រកព្រំដែនអន្តរជាតិចំនួន៤ នៅខេត្តសំខាន់ៗ មួយចំនួន

0

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមម​ន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា ស្ដីពីលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំង សម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង ក្រោមក្របខ័ណ្ឌគម្រោងជំរុញ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន(3CEP)។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន(3CEP) បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំង សម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

គំរោងនេះ ស្ថិតនៅក្នុងខេត្តទាំង៤រួមមាន៖ ខេត្តតាកែវ ត្បូងឃ្មុំ ក្រចេះ និងរតនគិរី ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បី(១)-បូកសរុបលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំង សម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង ដោយក្រុមការងារចំពោះកិច្ចនៃគម្រោ​ង 3CEP(២)- រកការឯកភាព និងសម្រេចរួមគ្នាមួយ លើទីតាំង(បឋម)ទាំង៤កន្លែង។

(៣)-ធ្វើរបាយការណ៍រួមស្ដីពី លទ្ធផលសិក្សាស្វែងរកទីតាំងបឋមនេះ ដើម្បីដាក់ស្នើសុំការពិនិត្យ -សម្រេចពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមជូនក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស(Consultant Firms) ចូលមកធ្វើការសិក្សាសមិទ្ធិលទ្ធភាព(FS) និងរៀបចំគំនូសប្លង់វិស្វកម្មលម្អិត(DEDs) សំដៅពន្លឿនការងារអនុវត្តបន្តរបស់គម្រោង3CEP ក្នុងដំណាក់កាលរៀបចំគម្រោង ឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ ទៅតាមផែនការដែលបានគ្រោងទុក។

គម្រោង3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសគម្រោងនេះក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ (១)-កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គ(GMS)។

(២)-កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម។ (៣)-ចូលរួមចំណែក អនុវត្តផែនការមេ អភិវឌ្ឍតំបន់ភូមិភាគឦសាន (ប៉ូលសេដ្ឋកិច្ចទី៥) និង (៤)-អនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកកម្ពុជា ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here