រដ្ឋាភិបាលគ្រោងរៀបចំឲ្យ”ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានលំនៅឋាន សមរម្យសម្រាប់ការរស់នៅជាទ្រនំសុភមង្គល”

0

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញនូវការប្រែក្លាយទស្សនទាន “ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានលំនៅឋាន សមរម្យសម្រាប់ការរស់នៅជាទ្រនំសុភមង្គល”ឱ្យទៅជាសកម្មភាពជាក់ស្តែង និងរស់រវើក។

ព័ត៌មាននេះ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាព លោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់កាលពីដើមសប្តាហ៍នេះ។

លោកសាយ សំអាល់ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតមូលនិធិលំនៅឋាន ដែលនឹងក្លាយទៅជាឧបករណ៍យ៉ាងសំខាន់ក្នុងផ្តល់លទ្ធភាព ឱ្យប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអង្គការ ស្ថាប័នពាក់ព័ន្ធ ចូលរួមក្នុងការលើកម្ពស់លទ្ធភាពផ្តល់លំនៅឋាន ជូនប្រជាជនដែលមានប្រាក់ចំណូលទាប សម្រាប់ការរស់នៅ។

កិច្ចប្រជុំពិគ្រោះយោបល់ បានផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធបានយល់​កាន់តែទូលំទូលាយ និងឯកភាពលើខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here