ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ បន្ទាប់ពីគេហទំព័រ CME FedWatch បានបន្ទាបឱកាសនៃការបញ្ចុះអត្រាការប្រាក់នៅខែកញ្ញារបស់ធនាគារកណ្តាលអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១១ភាគរយមកនៅត្រឹម៣៣៣៤,៧៥ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៣៤៦,៧៥ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៧ភាគរយមកនៅត្រឹម៣៣៧៩,១ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣១នាទីព្រឹកដូចគ្នា។






