ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមហ៊ុនប្រេងធំមួយExxonMobil របស់អាមេរិក បានបញ្ជាក់ ពីផែនការសហការជាមួយកម្ពុជា លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនប្រេង ExxonMobil។
-->
ថ្លែងប្រាប់បណ្តាញព័ត៌មាននានា លោក កែវ រតនៈ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែសីហានេះបានឲ្យដឹងថា លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនប្រេង ExxonMobil បានជួបពិភាក្សាជាមួយរូបលោក អំពីឱកាសសហការគ្នាជាមួយកម្ពុជា ក្នុងការផ្គត់ផ្គង់ប្រេង និងផលិតផលឧស្ម័នគ្រប់ប្រភេទ។
ក្នុងជំនួបនោះ ភាគីទាំងពីរកម្ពុជា-អាមេរិក បានឯកភាពក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីពិនិត្យលទ្ធភាព ឱ្យក្រុមហ៊ុនប្រេងរបស់អាមេរិកនេះ អាចជួយផ្គត់ផ្គង់ប្រេងនៅកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា “ការស្វែងរកឱកាសសហការ ផ្គត់ផ្គង់ប្រេង និងឧស្ម័ននេះ គឺដោយសារក្រុមហ៊ុនជឿជាក់លើការដឹកនាំ និងគោលនយោបាយគាំទ្រសេដ្ឋកិច្ចបើកចំហរ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងការប្រឹងប្រែងរបស់សម្តេច ដើម្បីឱ្យប្រភពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា កាន់តែមានភាពទូលំទូលាយ”។
លោកបញ្ជាក់ថា ជំហ៊ានបន្ទាប់ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនប្រេងExxonMobil នឹងបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យលទ្ធភាពក្នុងការសហគារគ្នា៕
