ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ដោយសារការងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក និងក្រោយពេលតម្លៃមាសបានស្ទុះងើបឡើងថ្លៃដល់លើស៣.៤០០ដុល្លារក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរនាថ្ងៃព្រហស្បតិ៍ម្សិលមិញ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១២ភាគរយមកនៅត្រឹម៣៤១២,៥៩ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៤១៦,៦៨ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៤ភាគរយមកនៅត្រឹមត្រឹម៣.៤៧៣ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៧នាទីព្រឹកដូចគ្នា។






