ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងអគារខ្ពស់កប់ពពក The Torch ដែលមានកំពស់ជាង៣២៥ម៉ែត្រ ស្ថិតនៅលើផ្លូវ 740 Eighth Avenue ក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ ក្រោយពីបានផ្អាកមួយរយៈពេលខ្លី។
អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម ODA និងត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យអាមេរិក Extell។ អគារកប់ពពក The Torch នឹងរួមមានសណ្ឋាគារចំនួន៨២៥បន្ទប់ កន្លែងសង្កេតការណ៍សាធារណៈ ហាងលក់រាយ ភោជនីយដ្ឋាន កន្លែងទទួលភ្ញៀវ VIP និងអាងហែលទឹក។
ការងារចាក់គ្រឹះក្រោមដីត្រូវបានបញ្ចប់រួចរាល់ ខណៈដែលពេលនេះការងារសាងសង់ និងការចាក់បេតុងបានបន្តបោះជំហានទៅមុខ។ ជាមួយគ្នានេះ ល្បឿននៃការសាងសង់អគារ The Torch ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ។